កិច្ចសន្យាអណ្តូងខួងរបស់អង្កការ UWS
កិច្ចសន្យាអណ្តូងខួងរបស់អង្កការ UWS
3
-កិច្ចសន្យានេះរៀបចំឡើងនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ រវាងអង្កការ UWS ដោយលោក ហ៊ាង លីហុន ជាភាគី (ក) ជាមួយលោក/លោកស្រី……………………………..ជាភាគី (ខ) ដែលមានអស័យដ្ឋាននៅភូមិ…………………….ឃុំ………………………ស្រុក…………………………..ខេត្ត…………………….និងទូរស័ព្ទលេខ…………………………។
ភាគី (ក) បានផ្ទេរសិទ្ធិទៅអោយលោក កំ ពិសិទ្ធ ក្នុងការទទួលខុសត្រូវលើការត្រួតពិនិត្យ ការខួងអណ្តូងទឹកស្អាតរបស់អង្កការ UWS ដោយទាក់ទងផ្ទាល់ជាមួយលោក/លោកស្រី………………………………………………………….។
លក្ខខណ្ឌ័នៃកិច្ចសន្យា
អង្កការ UWS មិនទទួលខុសត្រូវរាល់ហានិភ័យដែលបានកើតឡើងចំពោះភាគី (ខ) ឡើយ។
១).រយៈពេលនៃកិច្ចសន្យា
-កិច្ចសន្យានេះមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី……ខែ…………….ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី…….ខែ……………..
ឆ្នាំ២០២៤ ។
២).សិទ្ធិ និង កាតព្វកិច្ច
-ភាគី(ខ) យល់ព្រមទទួលខួងអណ្តូងរអោយអង្កការ UWS ដូចខាងក្រោម៖
១.ធានាទឹកប្រើបា្រស់បានគ្រប់គ្រាន់ ក្នុង១ម៉ោងអាចចេញទឹកបាន ១០ ទៅ ១៥ ម៣ ។
២.ប្រភេទទុយោជ័រដែលមានមុខកាត់
២៧មម កំរាស់13,៥
(ផលិតផលថៃ)។
៣.ដាក់បំពង់ទីបជ័រអណ្តូងមុខកាត់
១,៥០
សម កំរាស់ ៨,៥
(ផលិតផលថៃ)។
៤.ដាក់ម៉ូទ័របូមអោយស្រាប់ (១ទៅ១,៥ សេស ប្រភេទអាឡឺម៉ង់)។
៥.មានការធានាលើអណ្តូងទឹករយៈពេល ១ឆ្នាំ (បើករណីរីង យើងនិងមកខួងម្តងទៀត បើ
ករណីទឹកល្អក់ យើងនិងមកផ្លុំអោយថ្លា ជូនក្នុងរយៈពេល១ឆ្នាំ)។
តំលៃសរុបគឺ…………………………ជាអក្សរ(…………………………………………………………………….)។
រៀបចំខ្សែភ្លើងតចេញពីមាត់អណ្តូងអោយ ១០ម។
ភាគី (ខ) ត្រូវធានាថា ការសាងសង់របស់ខ្លួនមានប្រសិទ្ធិភាព និងមានភាពច្បាស់លាស់ទាន់ពេលវាលាតាមការកំណត់ដូចបានចែងខាងលើ។
ភាគី (ក) អាចបដិសេធ និង លុបកិច្ចសន្យានេះមុនអាណត្តិបាន ប្រសិនបើភាគី (ខ) មិនគោរពតាមកិច្ចសន្យា។
៣).ការប្រាស្រ័យទាក់ទង
- ភាគី (ខ) អាចទំនាក់ទំនងជាមួយភាគី (ក) តាមលេខទូរស័ព្ទ 000 00 0000 ឬតាមរយៈE-mail xxxx@xxxxxxxxx.xxx ។
៤).ការទូទាត់
- យើងនិងប្រគល់លុយគ្រប់ចំនួន បន្ទាប់ពីការត្រួតពិនិត្យឃើញថា ការសាងសង់រួចជាស្ថាពរ១០០ភាគរយ។ ក្នុងករណីការទូទាត់មានការយឺតយ៉ាវ ភាគី (ក) ត្រូវផ្ដល់ដំណឹងដល់ភាគី (ខ) ដោយបញ្ជាក់នូវមូលហេតុច្បាស់លាស់ដែលនាំឲ្យមានការយឺតយ៉ាវនេះ។
៥).ការដោះស្រាយវិវាទ
- រាល់ជំលោះវិវាទទាំអស់ដែលកើតឡើងរវាងគូរភាគីណាមួយ ដែលមានចែងក្នុងកិច្ចសន្យានេះ តុលាការ ឬអាជ្ញាធរមូលដ្ឋានដែលមានសម្ថកិច្ចអាចធ្វើការដោះស្រាយជូនបានទៅតាមក្របខណ្ឌ័នៃច្បាប់ព្រះរាជាណាចក្រកម្ពុជា។ តែទោះជាយ៉ាងណាក៏ដោយ ភាគីទាំងពីរ និងស្វែងរកការផ្សះផ្សារដោយសន្តិវិធី មុននិងឈានទៅរកការដោះស្រាយដោយប្រពន្ធ័ច្បាប់។
យើងខ្ញុំទាំងអស់គ្នាបានអាន និងយល់នូវខ្លឹមសារនៃកិច្ចសន្យានេះច្បាស់លាស់ និងសូមអះអាងថា ន័យដូចបានរៀបរាប់ក្នុងកិច្ចសន្យានេះ គឺពិតជាបានរៀបចំដោយមានការព្រមព្រៀង រវាងភាគីទាំងពីរ និងទទួលយកមកអនុវត្តន៏ ចាប់ពីថ្ងៃដែលកិច្ចសន្យានេះចូលជាធរមាន។
កិច្ចសន្យានេះបានរៀបចំឡើងចំនួន ២ច្បាប់ ១ច្បាប់តំកល់ទុកនៅភាគី (ក) និង១ច្បាប់ទៀតតំកល់ទុកនៅភាគី (ខ) ដែលមានតម្លៃស្មើគ្នា។
៦) បទដ្ឋានបច្ចេកទេស និង សេចក្ដីលំអិតអំពីសំភារៈសំណង់
ទម្រង់ បទដ្ឋានបច្ចេកទេស និងសេចក្ដីលំអិតអំពីសំភារៈសំណង់
ដំណាក់កាល |
រៀបរាប់លម្អិត |
ការជីកខួង |
ទំហំ និង ប្រភេទនៃក្បាលដែកខួង ប្រែប្រួលទៅតាមប្រភេទដី និង ជម្រៅដែលត្រូវខួង មុខកាត់ ១៥០មម។ |
កងរំតម្រងចម្រោះ និង តំរងចម្រោះ |
ប្រើបំពង់ទុយោជ័រដែលមានមុខកាត់១០០មម។ តម្រងរបស់អណ្តូងច្រោះទឹកទៅក្នុងអណ្តូងហើយរារាំងមិនឲ្យកំទេចកំទីតូចៗចូលមកក្នុងអណ្តូង។ |
ការចាក់ស៊ីម៉ងដ៏ |
ដើម្បីកុំឲ្យកងរុំតម្រងចម្រោះផ្លាស់ទី តែក្នុងករណីដែលមានថ្ម តែប៉ុណ្ណោះ |
ស្រទាប់គ្រួស |
ជុំវិញតម្រងចម្រោះ និង ពង្រីកឲ្យបាន ៥ម៉ែត្រ ពីលើបំពង់ចម្រោះ |
ស្រទាប់អនាម័យទី១ |
ដីឥដ្ឋចាក់ពីលើស្រទាប់គ្រួស ដើម្បីការពារផ្ទៃទឹកកុំឲ្យជ្រាបចូលរណ្តៅអណ្តូង |
ចម្រោះខាងក្នុង |
ចូរសម្អាតខ្សាច់ ឬ ដីដែលនៅពីលើស្រទាប់អនាម័យឲ្យបានកំពស់៣ម៉ែត្រ ក្រោមផ្ទៃរាបខាងក្រៅអណ្តូង។ |
ស្រទាប់អនាម័យទី២ |
ចាក់ស៊ីម៉ង់ដ៏បំពេញស្រទាប់៣ម៉ែត្រខាងលើជាប់នឹងស្រទាប់ដីក្រៅអណ្តូង |
សម្អាតអណ្តូង |
ចូរប្រើសម្ពាធខ្យល់សប់ទឹកចេញមកក្រៅរយៈពេល ២ម៉ោង ដើម្បីប្រមូល កំទេចកំទីតូចៗចេញពីរណ្តៅអណ្តូង |
ការវាស់កំពស់ទឹក |
កម្រិតថេររបស់ទឹកគឺជាចម្ងាយពីបាតអណ្តូងទៅកាន់កំពស់ទឹកនៅក្នុងរណ្តៅអណ្តូងនៅពេលមិនទាន់សប់។ កម្រិតឌីណាមិចរបស់ទឹកគឺជាចម្ងាយពីបាតអណ្តូងទៅកាន់កំពស់ទឹកនៅពេលសប់ទឹកនៅក្នុងកម្រិត ១.២ម៉ែត្រគូប/ម៉ោង (២០លីត្រ/នាទី)។ រណ្តៅអណ្តូងគួរត្រូវសប់ក្នុងកម្រិត ១.២ម៉ែត្រគូប/ម៉ោងឲ្យបានជាប់ក្នុងរយៈពេល ៣០នាទី នោះយើងនឹងអាចឃើញកម្រិតឌីណាមិចរបស់ទឹក។ |
ការតេស្តទឹក |
បន្ទាប់ពីស្ទង់កម្រិតទឹក ចូរដងទឹកយកមកធ្វើតេស្ត និងវិភាគ។ ចូរអាន សេចក្តីណែនាំអំពីទឹក និង អនាម័យដើម្បីមើលខ្នាតប៉ារ៉ាម៉ែត្រដែលតម្រូវ សម្រាប់ការធ្វើតេស្ត និង អ្នកទទួលការងារធ្វើតេស្តនេះ។ |
បំពេញតារាងព័ត៌មានអំពី រណ្តៅអណ្តូង |
រួមបញ្ចូលកំណត់ត្រាអំពីឧបករណ៍ដែលមាននៅនឹងកន្លែងដូចជា ជម្រៅ សមត្ថភាពផលិតទឹក កម្រិតថេររបស់ទឹក កម្រិតឌីណាមិចរបស់ទឹក។ កំណត់ត្រានេះត្រូវផ្ញើទៅឲ្យ WP ។ |
១. លក្ខ័ខ័ណ្ឌភូគព្ភសាស្ដ្រ
លក្ខ័ខ័ណ្ឌភូគព្ភសាស្ដ្រនៃតំបន់ដែលត្រូវអនុវត្ដកម្មវិធីខួង នឹងត្រូវផ្ដល់ឱ្យដោយភាគី ប្រគល់ ការងារម៉ៅការ រឺអ្នកតំណាងអោយភាគីប្រគល់ការងារម៉ៅការ (UWS Cambodia) ជាម្ចាស់គំរោងរួមមានអ្នកសំរបសំរួលបច្ចេកទេសទឹកស្អាតនិងអនាម័យ បុគ្គលិកប្រចាំស្រុក ខេត្ដ និង ភូមិគោលដៅនីមួយៗ។ អ្នកម៉ៅការ ត្រូវតែមានការប្រុងប្រៀបជាស្រេចក្នុងការខួងទៅលើប្រភេទភូគព្ភសាស្ដ្រដ៏ទៃទៀត ដែលអាចជួបទោះបីជាប្រភេទ ភូគព្ភសាស្ដ្រនោះ មានលក្ខណៈខុសពីការវាយតំលៃដែលផ្ដល់ដោយម្ចាស់គំរោងក៏ដោយ។
២. ទឹកដែលត្រូវយកមកប្រើប្រាស់សំរាប់ការងារខួង
រាល់ការចំណាយលើការផ្គត់ផ្គង់ទឹកសំរាប់យកមកខួង គឺត្រូវទទួលខុសត្រូវទាំងស្រុងដោយអ្នកម៉ៅការ។ ទឹកដែលត្រូវយកមកប្រើសំរាប់ខួង និងផ្លុំសំអាតអណ្ដូងខួងត្រូវ តែស្អាតល្អ ហើយត្រូវក៏មានការឯកភាពពីម្ចាស់គំរោងផងដែរ។ អ្នកម៉ៅការត្រូវស្វែងយល់ដោយខ្លួនឯងពីលទ្ធភាពដែលអាចរកទឺកស្អាតសំរាប់ខួងបាននៅកន្លែងដែលត្រូវអនុវត្ដការងារនោះ។
៣. សំភារៈបរិក្ខារ
រាល់ម៉ាស៊ីនខួង សំភារៈបរិក្ខារ ដែលត្រូវការសំរាប់ការងារខួងអណ្ដូង ផ្លុំសំអាត និងបូម វាស់កំពស់ ឌីណាមិក និងសំរាប់ប្រតិបត្ដិការដ៏ទៃទៀត ត្រូវបានរៀបចំឱ្យមានរួចជាមុនដោយ អ្នកម៉ៅការដើម្បីចៀសវាងការយឺតយ៉ាវម្ចាស់គំរោងមានសិទ្ធិបញ្ជាឱ្យអ្នកម៉ៅការដកចេញ រឺជំនួស ថ្មីវិញនូវរាល់ ម៉ាស៊ីននិងសំភារៈបរិក្ខារ ក្នុងករណីម្ចាស់គំរោងយល់ថាវាមិនគ្រប់គ្រាន់ រឺមិនសមស្របសំរាប់ការងារ។ អ្នកម៉ៅការជាអ្នកសំរេចចិត្ដលើបរិមាណម៉ាស៊ីនខួង ដែលត្រូវប្រើប្រាស់ដោយយោងទៅតាមកំរិតល្បឿនការងាររបស់កម្មវិធី និង កំរិតបរិមាណខួងសំរាប់ម៉ាស៊ីនមួយទៅតាមការប៉ាន់ ស្មានរបស់អ្នកម៉ៅការ។ អ្នកម៉ៅការត្រូវតែមានម៉ាស៊ីនខួង និងបរិក្ខាផ្សេងៗទៀត សំរាប់ធ្វើការខួង ទាំងតំបន់ដី និងថ្មតាមតំរូវការ បច្ចេកទេស។
៤. ទំហំការងារ
អ្នកម៉ៅការត្រូវអនុវត្ដការងារទាំងឡាយតាមការណែនាំរបស់ម្ចាស់គំរោង ក្នុងសកម្មភាព និងកាយវិការត្រឹមត្រូវតាមកំរិតបទដ្ឋាន ជំនាញដែលបានកំណត់នៅក្នុងកិច្ចសន្យា ហើយអ្នក ម៉ៅការក៏ត្រូវប្រតិបិត្ដិប្រកបដោយប្រសិទ្ធិភាព និងស្របតាមល័ក្ខខ័ណ្ឌទាំងឡាយ ដែលមានចែង ក្នុងកិច្ចសន្យា និងការពេញចិត្ដរបស់ម្ចាស់គម្រោងសំរាប់ចំនុចនេះអ្នកម៉ៅការ គួរប្រើម៉ាស៊ីន និងសំភារៈបរិក្ខារដែលសមស្រប និងមានបុគ្គលិកប្រកបដោយបទ ពិសោធន៍គ្រប់គ្រាន់។ អ្នកម៉ៅការត្រូវគោរពតាមច្បាប់ពលកម្មរបស់ប្រទេសក្នុងកិច្ចការពារ សុវត្ថិភាពពលករនៅតាម ការដ្ឋាន។
៥. ការរៀបចំ និង ចល័តម៉ាស៊ីន
គឺជាការរៀបចំ និងរកឱ្យបាននូវសំភារៈបរិក្ខារ ម៉ាស៊ីន និងឧបករណ៍ផ្សេងៗ ដើម្បីធ្វើការដឹកជញ្ជូនទៅដល់ទីកន្លែងដែលត្រូវអនុវត្ដការងារនិមួយៗ។ ការដឹកជញ្ជូននេះរួមមាន ឧបករណ៍ សំភារៈបរិក្ខារ សំរាប់ការងារខួង ផ្លុំសំអាត បូមវាស់ កំពស់ ឌីណាមិក សំភារៈជំរក ឧបករណ៍សំរាប់ជួសជុលគ្រឿងបន្លាស់ និងសំភារៈផ្សេងៗដែលចាំបាច់។
៦. ការតំឡើង និងរុះរើម៉ាស៊ីនខួង
ការតំឡើង និងរុះរើម៉ាស៊ីន បរិក្ខារនៅតាមរណ្ដៅខួងនីមួយៗ មានរួមទាំងការតំឡើងជា ស្រេចនូវម៉ាស៊ីន ខួង ការរក្សា ផ្លុំ សំអាត បូមសាកល្បង បញ្ចុះបំពង់ក្នុងអណ្ដូង និងប្រតិបត្ដិការ ដ៏ទៃទៀតអាចដំណើរការបានដោយគ្មានការរំខាន។ ការតំឡើង និងរុះរើសំរាប់ទីតាំងខួងនីមួយៗ នឹងត្រូវបានចំនាយដោយភាគីទទួលការងារម៉ៅការ។ អ្នកម៉ៅការទទួលខុសត្រូវក្នុងការដឹកជញ្ជូន និងប្រតិបត្ដិការដ៏ទៃទៀតដែលចាំបាច់សំរាប់ធ្វើការចល័តម៉ាស៊ីន និងបរិក្ខារពីទីតាំងមួយទៅមួយទៀត។
៧. ទីតាំងខួង
អ្នកម៉ៅការត្រូវខួងនៅចំទីតាំង ដែលបានកំណត់ដោយម្ចាស់គម្រោងដោយគ្មានការផ្លាស់ប្ដូរឡើយ។ អ្នកម៉ៅការត្រូវរាប់បញ្ចូលក្នុងតំលៃចំណាយរបស់គេផងដែរសំរាប់លក្ខ័ខ័ណ្ឌលំបាកនៃស្ថានភាពទីតាំង និងប្រភេទដីដែលអាចជួបប្រទះ។ នៅរាល់ពេលបញ្ចប់ការងារខួង អ្នកម៉ៅការត្រូវធ្វើការសំអាតនូវកំទេចកំទីដែលសេសសល់ដូចជា កាកសំណល់ សារធាតុកខ្វក់ និងលុបរណ្ដៅផ្ទុកទឹកសំរាប់ខួងក្នុងកំរិតមួយដែលម្ចាស់គម្រោងឯកភាព។
៨. ការការពារបរិស្ថាននៅតាមទីតាំងអណ្ដូង
ត្រូវមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់និងផ្ទុកនូវសារធាតុសំរួលការខួង ប្រេងម៉ាស៊ីន ខ្លាញ់គោ និង ប្រេងឥន្ធនៈនៅទីតាំងអណ្ដូងដើម្បីចៀសវាងការប៉ះពាល់ដល់បរិស្ថាន។ អ្នកម៉ៅការ ត្រូវបំផ្លាញចោលនូវសំភារៈដែលមានជាតិពុល វត្ថុរាវដែលប្រើសំរួលការងារខួង និងវត្ថុធាតុបន្ថែម ដ៏ទៃទៀតដូចជា អាចម៍ដី និង ទឹកដែលបូមឡើងមកក្នុងសភាពដែលមានការយល់ព្រម ពីម្ចាស់ គំរោងដើម្បីជៀសវាងនូវការប៉ះពាល់ដល់ទ្រព្យសម្បត្ដិឯកជន រឺសាធារណៈ ។
៩. វិធីសាស្ដ្រក្នុងការខួង
វិធីសាស្ដ្រពីរក្នុងការខួងដែលត្រូវបានជ្រើសរើសយកគឺ “ខួងបង្វិល” និង “ខួងដោយលើក ទំលាក់” ។ ចំពោះវិធីសាស្ដ្រផ្សេង ទៀតដែលមិនបង្កឱ្យមានគ្រោះថ្នាក់ដល់ភាពជំរាបរបស់ Aquifer (ស្រទាប់ទឹក) នឹងអាចត្រូវបាន
ជ្រើសរើសយកមកប្រើផងដែរ។ ពេលប្រើប្រាស់វិធីសាស្ដ្រ ខួងបង្វិលជាមួយ “ទឹកភក់” អ្នកម៉ៅការត្រូវប្រើប្រាស់ម្សៅប៉ូលីមែរម្យ៉ាង ដែលអាចរលាយទៅវិញ ដោយខ្លួនឯងសំរាប់ជាវត្ថុខាប់ជំនួយដល់ការខួង ហើយត្រូវ
មានការយល់ព្រមពីអ្នកត្រួតពិនិត្យបច្ចេកទេស។ ការប្រើប្រាស់ម៉្សៅ Bentonite (បង់តាណៃ) ត្រូវបានហាមឃាត់ដាច់ខាត។
១០. ជំរៅនិងអង្កត់ផ្ចិតនៃរណ្ដៅខួង
ជំរៅនៃការខួងមិនកំណត់អាស្រ័យទៅតាមស្ថានភាពភូមិសាស្ដ្រជាក់ស្ដែងប៉ុន្ដែក្រុមហ៊ុនត្រូវខួងអោយបាន ជំរៅយ៉ាងតិច ពី៣០ ទៅ៥០ម ទោះបីក្នុងកំលុងដែលមានស្រទាប់ទឺកក្រោម ០ម ក៏ដោយហើយស្រទាប់ទឹកត្រូវមានទឺកគ្រប់គ្រាន់យ៉ាងតិចបំផុត ១ម៣ ក្នុងមួយម៉ោងក្នុងកំឡុង ពេលធ្វើបូមតេស្ដឌីណាមិកនិងមានការទទួលយល់ព្រមពី ម្ចាស់គម្រោង។ អង្កត់ផ្ចិតរណ្ដៅខួងត្រូវ មានទំហំ ១៥០ មម ។
១១. ការប៉ាន់ស្មានធារទឹកក្នុងពេលកំពុងខួង
ធារទឹកត្រូវបានធ្វើការប៉ាន់ស្មាន(វាស់)ក្នុងពេលកំពុងផ្លុំដោយប្រើខ្យល់គឺ ដោយប្រើវិធីសាស្ដ្រដែលបានឯកភាពគ្នារវាងអ្នកម៉ៅការ និងម្ចាស់គំរោង។ បរិមាណមធ្យមធារទឹកត្រូវបានវាស់តាមការណែនាំរបស់ម្ចាស់គំរោង ហើយត្រូវបានបញ្ចូលក្នុងឯកសារកត់ត្រាអណ្ដូងទឹកថ្នាក់ជាតិ ។ អ្នកម៉ៅការត្រូវប្រើម៉ាស៊ីនភ្លើង ម៉ែតវាស់ទឹក (៥០ម រឺ ១០០ម) ម៉ូទ័របូមទឹក ធុងទឹក ២០០លីត្រ និងឧបករណ៏ផ្សេងៗទៀតដើម្បីវាស់ធារទឹក។
១២. ការដាក់បំពង់ និងបំពង់ចំរោះ
ការបញ្ចុះបំពង់ PVC និងបំពង់ចំរោះត្រូវអនុវត្ដតាមការណែនាំរបស់ម្ចាស់គំរោង។ បំពង់ដែលយកមក ប្រើគឺជាបំពង់ PVC រឹងហើយត្រង់ដែលមានអង្កត់ផ្ចិតខាងក្នុងស្មើនឹង ១០០មម ហើយមានកំលាំងរបឹង ស្មើនឹង 8.5bars។ បំពង់ PVC ត្រូវបានតភ្ជាប់ដោយខ្សែខ្ចៅ រឺកាវហើយរាល់តំណរត្រូវជិតមិនអាច ឱ្យទឹកជ្រាបចូលបានជាដាច់ខាត ។ បំពង់ចំរោះជាបំពង់ PVC ដែលផលិតចេញពីរោងចក្រ និងអារ ដោយម៉ាស៊ីន មិនអនញ្ញាតអោប្រើបំពង់ចំរោះ ដែលអារដោយដៃជាដាច់ខាតហើយមានរបឹង 8.5 bars។ មុខកាត់ទទឹងចំរោះបំពង់ចន្លោះពី ០.3មម ទៅ 1មម។ ប្រវែងបំពង់ចំរោះមួយកង់ៗត្រូវមានប្រវែងអតិបរមាគឺ ៤ម៉ែត្រ ហើយតភ្ជាប់ ដោយតំណរស្នែ និងភ្ជិតដោយកាវ។ អង្កត់ផ្ចិតរបស់បំពង់ចំរោះមានទំហំ ១០០មម រីឯកំរាស់ត្រូវដូចគ្នាទៅនឹងបំពង់ធម្មតា និងមានយ៉ាងតិចចំនួន 6ប្រឡោះក្នុងមួយជុំបំពង់។
ប្រវែងបំពង់ចំរោះដែលត្រូវដាក់សំរាប់អណ្ដូងនីមួយៗមានប្រវែងជាមធ្យមគឺ ៨ម៉ែត្រ រឺយោងទៅតាមបរិមាណទឹកចេញតិច រឺក៏ច្រើន។ ជម្រៅដែលត្រូវដាក់បំពង់ចំរោះត្រូវកំណត់ ដោយផ្អែកលើចំណុចដែលចេញទឹករឺស្រទាប់អាគ្វីហ្វ័រដែលផ្ដល់ទឹក។ បំពង់ចំរោះត្រូវស្ថិតនៅ ចំណុចទឹកចេញនិងភ្ជាប់បំពង់បណ្ដែតនៅខាងបាតអណ្ដូងដែលមានប្រវែង ២ម ហើយមានឆ្នុក បិទជិត។ ការទូទាត់សំរាប់បញ្ចុះបំពង់នឹងត្រូវបានធ្វើផ្សេងក្នុងតារាងបរិមាណសំភារៈ ដោយគិត ក្នុង1ម នៃប្រវែងបំពង់ និងបញ្ចូលទាំងសំភារៈ ដែលប្រើប្រាស់សំរាប់តភា្ជប់ផងដែរ។
១៣.គ្រួសចម្រោះ
គ្រួសចំរោះត្រូវតែមានទំរង់មូលល្អ លាងស្អាត និង រឹងល្អទោះបីជាត្រូវទឹករឺស្ងួតក៏ដោយ។ ក្នុងរបាយរបស់គ្រួសចម្រោះដែលមានអង្កត់ផ្ចឹតតូចជាង 2មម មិនត្រូវមានលើសពី 1០% ទេ ។ ដូចគ្នាដែរចំពោះគ្រួសចំរោះដែលមានអង្កត់ផ្ចិតធំជាង 4មម គឺមិនត្រូវមានលើសពី 1០%ទេ ។ នៅពេលដែលគ្រួសចំរោះត្រូវយកទៅលាងសំអាត ទឹកដែលលាងសំអាតរួចមិនត្រូវល្អក់ទេ។ ត្រូវចាក់រោយគ្រួសចំរោះបំពេញឱ្យបានយ៉ាងតិចកំពស់ 5ម ចាប់ពីផ្នែកខាងលើ នៃបំពង់ចំរោះ ហើយដំណើរការនៃការចាក់បំពេញត្រូវប្រព្រឹត្តិ ទៅគ្មានដាច់រហូតដល់កំរិតមួយនៃតំរូវការ ។ អ្នកម៉ៅការត្រូវខិតខំប្រឺងប្រែងធ្វើយ៉ាងណាដើម្បីអោយស្រទាប់គ្រួសស្រោបជុំវិញបំពង់ចំរោះ ហើយមានល្បាយស្មើគ្នា។
១៤. ចំពោះអណ្ដូងខួងប៉ះថ្ម
សំរាប់ស្រទាប់ថ្ម ត្រូវដាក់បំពង់ចំរោះ និងគ្រួសចំរោះរហូតដល់បាតអណ្ដូង មិនត្រូវបញ្ចុះទុយោក្នុងស្រទាប់ដីខាងលើរួចហើយយកថ្ម ធ្វើជាជញ្ជាំងរណ្ដៅខួង ជញ្ជាំងរណ្ដៅខួងថ្ម អាចដាក់បំពង់ ១០០ មម ចូល ។
១៥. ការបំពេញនិងការភ្ជឹតរណ្ដៅខួងដើម្បីការពារអនាម័យ
ត្រូវចាក់បំពេញដោយស៊ីម៉ង់ត៍ជំរៅ ៣ម ផ្នែកខាងលើនៃរណ្ដៅខួង និង ចំពោះស្រទាប់ដី ចនោ្លះរវាងជញ្ជាំងខួងនិងបំពង់អណ្ដូង ត្រូវបំពេញភ្ជឹតដោយដីឥដ្ឋសុទ្ធកំពស់ ៥ម ចាប់ពីផ្នែក ខាងលើនៃស្រទាប់គ្រួសចំរោះ។ បន្ទាប់ពីបំពេញដីឥដ្ឋសុទ្ធត្រូវបំពេញខ្សាច់ គ្រួស រឺអាចម៍ដី ដែលបានពីការខួងបន្ដរហូតដល់ត្រឹមកំពស់យ៉ាងតិច ៣ម ពីផ្ទៃដីខាងលើ។
១៦. ការផ្លុំសំអាត រណ្ដៅខួង
ការផ្លុំសំអាតត្រូវធ្វើឡើង បន្ទាប់ពីការខួងនិងបញ្ចុះបំពង់អណ្ដូងចប់សព្វគ្រប់ ហើយត្រូវ ធ្វើមុនពេលដំណើរការបូមសាកវាស់កំពស់ទឹកឌីណាមិក ដំណើរការនេះនឹងសំអាតរាល់កំទេច កំទីដី និងសារធាតុរាវដែលប្រើសំរាប់សំរួលការខួងចេញពីស្រទាប់ អាគ្វីហ្វ័រ (ស្រទាប់ដីជ្រាបទឹក) ។ ការផ្លុំសំអាតត្រូវប្រើខ្យល់ផ្លុំបូមទឹកបញ្ចូលបញ្ចេញ រឺក៏វិធីសាស្ដ្រសមស្របផ្សេងទៀត។ ក្រោយពេលបញ្ចប់ការផ្លុំលាងសំអាតរាល់សារធាតុដែល
ផ្លុំក្នុងរណ្ដៅខួង ត្រូវផ្លុំចេញមកលើដោយ ប្រើខ្យល់។ ការផ្លុំលាងសំអាតត្រូវ ធ្វើជាបន្ដយ៉ាងហោចណាស់ក៏មានរយៈពេល 2ម៉ោង រឺក៏រហូតទាល់តែទឹកដែលផ្លុំមកក្រៅមានលក្ខណៈថ្លាស្អាតល្អ។
១៧. ការបូមវាស់កំពស់ឌីណាមិក
អ្នកម៉ៅការនឹងធ្វើការបូមសាកល្បងដើម្បីវាស់ៈ
- វាស់កំពស់ស្ដារទិក
- កំណត់បរិមាណទឹកបូមលើកទី ១ គឺ ៨០០ លីត្រ ក្នុងមួយម៉ោង ប្រើពេលមួយម៉ោង
- កំណត់បរិមាណទឹកបូមលើកទី ២ គឺ ១៣០០ លីត្រ ក្នុងមួយម៉ោង ប្រើពេលមួយម៉ោង
- កំណត់បរិមាណទឹកបូមលើកទី ៣ គឺបើកក្បាលរ៉ូប៊ីនេឲ្យអស់ ប្រើពេលមួយម៉ោង
ដំណាក់កាលនីមួយៗ កំពស់ឌីណាមិកនឹងត្រូវធ្វើការវាស់វែងដោយប្រើប្រាស់ខ្សែម៉ែត្រអគ្គីសនីដែលមានសុក្រិត្យភាពខ្ពស់បំផុត។ កំពស់ឌីណាមិក នឹងត្រូវធ្វើការវាស់វែងដោយបូមសាកល្បងជាមួយនឹងការប្រើប្រាស់ម៉ូទ័រជ្រមុជទឹកដែលមានសមត្ថភាពបូមយ៉ាងហោចណាស់លើស ១.៥ម៣ ក្នុងមួយម៉ោង។ អ្នកម៉ៅការត្រូវប្រើម៉ាស៊ីនភ្លើង ម៉ែតវាស់ទឹក (៥០ម រឺ ១០០ម) ម៉ូទ័របូមទឹក ធុងទឹក ២០០លីត និងឧបករណ៏ផ្សេងៗទៀតដើម្បីវាស់ធារទឹក។
១៨. ការគ្របរណ្ដៅខួង
អ្នកម៉ៅការត្រូវទទួលខុសត្រូវចំពោះវត្ថុផ្សេងៗដែល អាចធ្លាក់ចូលទៅក្នុងរណ្ដៅខួង ដែលបណ្ដាលឱ្យប៉ះ ពាល់ដល់គុណភាព និងបរិមាណទឹក ក្នុងកំលុងពេលខួង និង មុនពេលដែលអណ្ដូងត្រូវបានធ្វើការទទួលសា្គល់ដោយតំណាងអ្នកត្រួតពិនិត្យ រឺនិយោជក។ បន្ទាប់ពីការខួងរាល់អណ្ដូងដែលមិនមានទឹកត្រូវទំលាក់ដីបំពេញវិញហើយអណ្ដូងមានទឹកត្រូវចុកឆ្នុករឺគ្របនឹងគំរបឱ្យជិតល្អ។
១៩. ការទទួលស្គាល់អណ្ដូង
នៅពេលដែលការងារខួងបញ្ចុះបំពង់ ផ្លុំសំអាត និងការវាស់កំពស់ឌីណាមិកប្រព្រឹត្ដិទៅចប់សព្វគ្រប់ម្ចាស់គំរោង នឹងធ្វើការត្រួតពិនិត្យ។ ប្រសិនបើការងារទាំងអស់នោះ មានគុណភាព មានទឹកគ្រប់គ្រាន់ដែលអាចទទួលយកបាននោះអ្នកសំរបសំរួលបច្ចេកទេស រឺទីប្រឹក្សាទឹកស្អាត និងអនាម័យ នឹងអនុញ្ញាតអោយអ្នកម៉ៅការ៖ ១. ចាក់ដីរៀបចំធ្វើគ្រឹះបំរុង និងចាក់កំរាល ២. តំឡើងស្នប់។
២០. ការងារដែលត្រូវបានបដិសេធ និងចាត់ទុកថាខ្វះខាត
ម្ចាស់គំរោងមានសិទ្ធិបដិសេធទាំងស្រុង រឺផ្នែកខ្លះលើការងារដូចខាងក្រោមៈ
- (ក)ប្រសិនបើ រណ្ដៅខួងឋិតនៅទីតាំងខុសពីចំនុច ដែលកំនត់ឱ្យដោយ អ្នកសំរបសំរួល បច្ចេកទេស
- (ខ)ប្រសិនបើរណ្ដៅខួងត្រូវស្ទះដោយកំទេចដី រឺកំទេចថ្ម រឺឧបករណ៍និងវត្ថុផ្សេងទៀត ដែលធ្លាក់ចូលហើយមិនអាចយកចេញបានដែលនាំឱ្យដំណើរការខួង មិនអាចបន្ដ ទៅមុខទៀតបាន។
- (គ) ប្រសិនបើបំពង់អណ្ដូង រឺបំពង់ចំរោះមិនត្រូវបានបញ្ចុះឱ្យចំទីតាំងត្រឹមត្រូវ (កំហុសដែលអនុញ្ញាតគឺត្រឹម 2ម ឬ តាមការណែនាំរបស់ម្ចាស់គំរោង) ។
- (ឃ) ប្រសិនបើការផ្លុំសំអាតពុំបានត្រឹមត្រូវតាមការទាមទារដែលបានព្រមព្រៀងដូច មានក្នុងប្រការ០៨ ចំពោះរណ្ដៅខួងទាំងឡាយណាដែលត្រូវបានបដិសេធទាំងស្រុង រឺ បដិសេធដោយផ្នែក ហើយមិនអាចធ្វើជំនួសវិញបាននោះនឹងត្រូវធ្វើការចាក់ដីលុបបំពេញរណៅ្ដខួងទាំងអស់នោះ។ក្នុងពេលដែលរណ្ដៅខួងត្រូវបានបដិសេធភ្លាមៗនោះអ្នកម៉ៅការអាចខួងរណ្ដៅមួយផ្សេងទៀតនៅក្បែររណ្ដៅចាស់ (ជិតជាង1០មពីរណ្ដៅចាស់) រឺខួងរណ្ដៅថ្មីនៅទីតាំងថ្មីផ្សេងទៀតដែលកំណត់ដោយម្ចាស់គំរោង។
២១. រណ្ដៅខួងគ្មានទឹកនិងរណ្ដៅខួងចាត់ទុកគ្មានទឹក
រណ្ដៅខួងដែលត្រូវបានចាត់ទុកថាៈ ជារណ្ដៅខួងពុំមានទឹកសោះគឺមានចែងដូចខាងក្រោមៈ
- រណ្ដៅខួងដែលពុំមានទឹកទាល់តែសោះ
- រណ្ដៅខួងមានទឹកតិច១០០០លីត្រក្នុង១ម៉ោងរណ្ដៅខួងដែលចាត់ទុកថាគ្មានទឹក អ្នកម៉ៅការ ត្រូវនោះនឹងត្រូវធ្វើការចាក់ដីលុបបំពេញរណៅ្ដខួងទាំងអស់នោះ។
តំណាងអោយភាគីប្រគល់ការងារម៉ៅការ (UWS Cambodia) នឹងមិនផ្តល់ថវិកាដល់រណ្តៅខួងអណ្តូងលើកទី១ ដែលមិនមានទឹកនោះទេ។ បើសិនខួងលើកទី២ មិនមានធារទឹកគ្រប់គ្រាន់នោះ ភាគីប្រគល់ការងារម៉ៅការ ។
២២. ការងារបន្ទាប់បន្សំ
ការងារបន្ទាប់បន្សំជាការងារដែលត្រូវបានរាប់បញ្ចូលទៅក្នុងកិច្ចសន្យាបើទោះជាមិនបានបញ្ជាក់ច្បាស់ក្នុងលក្ខណៈលំអិតបច្ចេកទេស និងតារាងរាយមុខសំភារៈក៏ដោយ។ ចំនាយលើ ការងារបន្ទាប់បន្សំ នឹងចាត់ទុកថាត្រូវបានបញ្ចូលទៅក្នុងចំណាយ ឯកត្ដាផ្សេងៗ រួចហើយដោយ ពុំមានធ្វើការទូទាត់ដាច់ដោយឡែកទេ។
ល័ក្ខខ័ណ្ឌដែលត្រូវបានរាប់ជាការងារបន្ទាប់បន្សំរួមមាន៖
(ក) ការងារច្បាប់ទំលាប់ និងមានវិធានការដើម្បីសុវត្ថិភាពផ្សេងៗ
(ខ) រក្សាទីតាំងឱ្យស្អាត ក្នុងពេលបំពេញការងារ និងសំអាតទីតាំងក្រោយពេលខួង
(គ) ការងារផ្ដល់ឱ្យតំណាងអ្នកត្រួតពិនិត្យបច្ចេកទេស នូវឯកសារពីរច្បាប់សំរាប់មួយមុខៗ ដូចជា កំណត់ហេតុការងារខួង បូមសាកល្បង ពិសោធន៍គុណភាពទឹក កំនត់ហេតុ អណ្ដូងថ្នាក់ជាតិ និងព័ត៌មានដ៏ទៃទៀតដែលតំរូវដោយតំណាងអ្នកត្រួតពិនិត្យបច្ចេកទេស ។
(ឃ) ការវាស់វែងពីកំរិតទឹកក្រោមដី សំរាប់រណ្ដៅខួងនីមួយៗ កំឡុងពេលខួង និងវាស់វែងពីទិន្នន័យ ទឹករឺធារទឹក កំពស់ទឹកក្នុងពេលកំពុងបូមសាកល្បង រួមបញ្ចូលទាំងការផ្ដល់ឧបករណ៍សំភារៈសំរាប់ការងារវាស់ស្ទង់ទាំងនេះ។
ដើម្បីជាសក្ខីភាព យើងខ្ញុំទាំងអស់គ្នា សូមចុះហត្ថលេខា និងផ្តិតមេដៃស្តាំទុកជាភស្តុតាង។
តំណាងភាគី(ក) តំណាងភាគី(ខ) សាក្សី