Cheabuntheng Keotheaby Vanachantholl
ស ាកលវិទ្យាល័យ ជាតិគ្រប់គ្រង ច្បាប់នៃកិច្ចសន្យា
កិច្ចសន្យាធានាបំណុល
កិច្ចសន្យាធានាបំណុល រឺ ធានាដោយបុគ្គល(កិច្ចព្រមព្រៀងទទួលខុសត្រូវលើបំណុល រឺកាតព្វកិច្ចរស់បុគ្គលម្នាក់ផ្សេងទៀត)អាចត្រូវស្ថិតនៅក្រោមលក្ខខណ្ឌតម្រូវជាលាយលក្ខអក្សរ ។
កិច្ចសន្យាដែលធានាដោយបុគ្គលទាំងឡាយ ត្រូវតែជាលាយលក្ខអក្សរដើម្បី អាចដាក់ ឲប្រតិបត្តិតាមបាននៅក្នុងយុត្តាធិការជាច្រើន៕ ហេតុផលដ៏សំខាន់ទាំងឡាយសម្រាប់វិធាននេះ ហាក់ដូចជាដើម្បីការពារអ្នកធានាហើយនិងបង្ខំអ្នកធានានោះគិតគូរដោយប្រុងប្រយ័ត្នមុននឹងធ្វើ កិច្ចព្រមព្រៀងបែបនេះ។
និយមន័យ៖
កិច្ចសន្យាធានាដោយបុគ្គល គឺ ជាកិច្ចព្រមព្រៀងមួយដែលបុគ្គលម្នាក់ធានាព្រមព្រៀងដឹងថា ទទួលខុសត្រូវលើបំណុលឬកាតព្វកិច្ចដែលបុគ្គលទីពីរមួយរូប(កូនបំណុល ឬអ្នកសន្យា) បាន ជំពាក់បុគ្គលទីមួយម្នាក់ (ដើមបំណុល ឬ អ្នកទួលសន្យា)។ អ្នកធានាព្រមព្រៀមថានឹងបំពេញ កាត្វពកិច្ចបើសិនបុគ្គល ទីពីរខក ខានពុំបានសងបំណុល ឬពុំបានបំពេញកាត្វកិច្ចទេនោះ (តាមសៀភៅច្បាប់កិច្ចសន្យា)។
កិច្ចសន្យាធានាដោយបុគ្គល ក៏មានចែងនៅក្នុងមាត្រាដែរ គី មាត្រាទី ១១២ រហូតដល់មាត្រាទី១២០ ដែលជាប់ទាក់ទិននឹង កិច្ចសន្យាធានាបំណុល ឬ ធានាដោយបុគ្គល ។
មាត្រា១១២ : កិច្ចធានាដោយបុគ្គល គីជាការសន្យាមួយដែល តតិយជនម្នាក់ហៅថាអ្នកធានា
សន្យានឹងដើមបំណុលថាខ្នួនទទួលបំពេញកាតព្វកិច្ចរបស់កូនបំណុលប្រសិន
បើកូន បំណុលនេះមិន បានបំពេញកាតព្វកិច្ចរបស់ខ្លួន ចំពោះដើមបំណុល ។
កិច្ចសន្យានេះត្រូវធ្វើជាលាយលក្ខណ៍អក្សរ ។
មាត្រា១១៣ : បំណុលតែមួយអាចមានអ្នកធានាច្រើនបាន ។
មាត្រា១១៤ : កិច្ចធានាណាមួយចែងអំពីកាតព្វកិច្ចដែលច្បាប់ទុកជាមោឃះកិច្ចធានា
នោះទុកជាអសារបង់ ។ ប៉ុន្តែបើ មោឃភាពនោះមានមូលហេតុមកពី
កូនបំណុលជា អនិតិជនកិច្ចធានានោះនៅទុកជាបានការដដែល ។
មាត្រា១១៥ : ដើមបំណុលអាចប្តឹងពីអ្នកធានាដំណាលគ្នា នឹង កូនបំណុលក៍បាន ឬ
ប្តឹងក្រោយក៍បាន។
មាត្រា១១៦ : ក្រោយពីមានសាលក្រមរបស់តុលាការប្រជាជន អ្នកធានាអាចទាមទារ
អោយដើមបំណុលអូសទ្រព្យរបស់មុនសិន រួចសឹមសំរេចអូសទ្រព្យរបស់
ខ្លួនជាក្រោយបាន ។
មាត្រា១១៧ : បើលក់ទ្រព្យរបស់នៃកូនបំណុលទៅហើយ បានប្រាក់មិនគ្រាន់នឹងសង
បំណុលទាំងអស់ទេ អ្នកធានាត្រូវនៅជំពាក់ប្រាក់ដែលនៅខ្វះ ។
មាត្រា១១៨ : ក្នុងករណីមានអ្នកធានាច្រើននាក់នោះ អ្នកធានាម្នាក់ៗត្រូវជាប់ធានា
បំណុលទាំងមូល ហាក់ដូចជាអ្នកធានាមានតែម្នាក់ ។ អ្នកធានាទាំងអស់
ត្រូវរួបរួមគ្នា សងបំនុលនោះ។
មាត្រា១១៩ : បើអ្នកធានាបានសងប្រាក់ជួសកូនបំណុលដែលខ្លួនធានាហើយ សិទ្ធិទាំង
ប៉ុន្មាននៃដើមបំណុលត្រូវបានទៅអ្នកធានាទាំងអស់ ។ អ្នកធានាមានសិទ្ធិទារ
អោយកូនបំណុលសងប្រាក់ដែលខ្លួនបានសងជួសមកវិញព្រមទាំងការប្រាក់ និង សោហុយ បង់ខាតតាំងពី ថ្លៃដែលខ្លួនបានសងជំនួស ។
មាត្រា១២០ : កាលបើមានអ្នកធានាម្នាក់បានចេញប្រាក់សងជំនួសកូនបំណុលអ្នកធានា នេះអាច
ប្តឹងទារសំណងបានពីអ្នកធានា ដទៃទៀតដែលត្រូវសងតាមចំណែករៀងៗខ្លួន
ក្នុងករណីកូនបំណុលស្ថិតនៅក្នុងអសាធនភាព ។
ដូចដែលនិយមន័យខាងលើបានបង្ហាញថាកិច្ចសន្យាធានាដោយបុគ្គលអាចជាប់ទាក់ទិនទៅនឹង កាតព្វកិច្ចធានាដើម្បីសងបំណុលឬក៏ធ្វើកិច្ចការដ៏ទៃទៀត។
ដើម្បីបង្កើតឲមានជាកិច្ចសន្យាធានាដោយបុគ្គលមួយការសន្យារបស់អ្នកធានាត្រូវតែទៅ តាមកាតព្វកិច្ចទាំងឡាយរបស់បុគ្គលផ្សេងទៀតគឺមិនមែនកាតព្វកិច្ចរបស់អ្នកធានាខ្លូនឯងនោះ ទេ ៕ ដើមបំណុលធ្វើកិច្ចព្រមព្រៀងមួយជាមួយនឹងកូនបំណុលយ៉ាងហោចណាស់ក៏ជាភាគៗ ដែរពីព្រោះថាអ្នកធានាព្រមព្រៀងសងបំណុល ឬបំពេញកាតព្វកិច្ចនោះបើសិនជាចាំបាច់គឺថាអ្នកធានាព្រមព្រៀងថានឹងបំពេញកាតព្វកិច្ចនោះ បើសិនជាកូនបំណុលខកខានពុំបានធ្វើដូច្នោះ។
ឧទាហរណ៏ អេម៉ា និង ម៉ាក្ស៏ អាចនិងព្រមព្រៀងថា ម៉ាក្ស៏ និងផ្តល់ដល់ កេន នូវទំនិញមួយចំនួន ហើយបើសិនជា កេន ខកខានពុំបានបង់ប្រាក់ សម្រាប់ទំនិញដល់ ម៉ាក្ស៏ ទេនោះ អេម៉ានិងបង់ ប្រាក់សម្រាប់ទំនិញទាំងនោះ ។ នេះគឺជាកិច្ចព្រមព្រៀងធានាដោយបុគ្គល។
ក្នុងករណីទាំងនោះវាពិតជាមានបណ្ដុំនៃការសន្យាចំនួនពីរទៀតគឺៈ
(១) បណ្ដុំនៃការសន្យាចំបងរវាងកូនបំណុលនិងដើមបំណុល
(២) បណ្ដុំនៃការសន្យាធានារវាងអ្នកធានានិងដើមបំណុល
វាទំនងជាថាបណ្ដុំនៃការស្យាទាំងនេះអាចមានអត្ថិភាពបានទាំងអស់នៅក្នុងកិច្ចព្រមព្រៀង
មួយ ឬ ក៏ថាបណ្ដុំទាំងពីរ។
នេះអាចជាកិច្ចព្រមព្រៀងដោយឡែកពីរគ្នា។ យុត្តាធិការខ្លះបែងចែកកិច្ចធានាដោយ បុគ្គលឲដាច់ពីរកិច្ចសន្យារ៉ាប់ធានា ។ យុត្តាធិកាទាំងនេះទំនងជានិយាយថាជាទូទៅកិច្ចសន្យា ធានាដោយបុគ្គលកើតឡើងកាលណាគ្រប់ភាគីទាំងអស់ចូលរួមនៅក្នុងកិច្ចព្រមព្រៀង តែមួយ រីឯ កិច្ចសន្យារ៉ាប់ធានាកើតឡើងកាលណាអ្នកធានានិងដើមបំណុលមានកិច្ចព្រមព្រៀងមួយដោយឡែកពីកិច្ច ព្រមព្រៀងចម្បង រវាងដើមបំណុលនោះ និងកូនបំណុល។យុត្តាធិការដទៃទៀតហាក់ដូចជាដាក់ បញ្ជូលកិច្ចព្រមព្រៀងទាំងពីរនេះទៅក្នុងពាក្យមួយគឺៈកិច្ចព្រមព្រៀងធានា។ នេះគឺជារបៀប ដោះស្រាយនៃអត្តបទនេះ។
អង្គហេតុ ៖ ណារ៉ាន់ មានកូនស្រីម្នាក់ឈ្មោះ ដានី ដែលមានប្រាជ្ញាឈ្លាសវៃ ហើយឧស្សាហ៏ ព្យាយាម ដានី ចង់បន្តសិក្សានៅមហាវិទ្យាល័យ។យ៉ាងណាក៏ដោយគ្រូសាររបស់នាងក្រីក្រហើយ មិនអាចលកលៃរកលុយបង់ថ្លៃមហាវិទ្យាល័យបានទេ។
ថ្ងៃមួយ ណារ៉ាន់ និយាយទៅកាន់អ្នក់ឲខ្ចីប្រាក់ម្នាក់ឈ្មោះ វណ្ណា ថាប្រសិនបើ វណ្ណា ព្រម ព្រៀងឲ ដានី ខ្ចីប្រាក់ ៥០០ ដុល្លា ដើម្បីជួយឲនាងបង់ថ្លៃមហាវិទ្យាល័យបានពេលនោះ ណារ៉ាន់ នឹងយល់ព្រមសងប្រាក់នោះវិញ ប្រសិនបើ ដានី ខកខានមិនបានសង។ វណ្ណា ក៏យល់ព្រម គាត់ ក៏ឲ ដានី ខ្ចីប្រាក់នោះដើម្បីប្តូទៅនឹងការសន្យារបស់ ដានី ក្នុងការសងបំណុលនោះវិញហើយការ សន្យារបស់ ណារ៉ាន់ ដើម្បីរ៉ាប់ធានាបំណុលនោះ។ ដានី ខកខានមិនបានសងប្រាក់នោះឡីយ។
បញ្ហអង្គច្បាប់ ៖
តើ វណ្ណា អាចដាក់កិច្ចព្រមព្រៀងដែលគាត់បានធ្វើជាមួយ ណារ៉ាន់ ឲប្រតិបត្តិតាមហើយ
អាចបានប្រាក់ពីនាងវិញរឺទេ?
សេចក្តីសម្រេច៖ មិនអាចទេ វណ្ណា មិនអាចដាក់កិច្ចព្រមព្រៀងធានាជាមូយ ណារ៉ាន់ឲប្រតិបតិ្ត តាមបានទេ ព្រោះថាវាឡើងដោយផ្ទាល់មាត់។ ក្នុងករណីនេះ ណារ៉ាន់ បានសន្យាថានឹងទទូល ខុសត្រូវចំពោះបំណុលដែលបុគ្គលម្នាក់ផ្សេងទៀត(ដានី កូនស្រីរបស់នាង) ជំពាក់ដើម បំណុល ម្នាក់(វណ្ណា) ។ នេះបានធ្វើឲ ណារ៉ាន់ មានការធានាមួយ។ ប៉ុន្តែ វណ្ណា បានខកខានមិនបានចុះ កិច្ចព្រមព្រៀងធានានោះដោយលាយលក្ខអក្សរទេ។
ដូច្នះវាមិនអាចដាក់ឲប្រតិបត្តិតាមបានឡើយ។ ពិតមែនហើយ វណ្ណានៅតែអាចដាក់កិច្ច ព្រមព្រៀងឲខ្ចីប្រាក់ជាចំបងនេះឲ ដានី ប្រតិបត្តិតាមបានដដែល។
ឧទាហរណ៏ សំខាន់មួយស្តីពីរកិច្ចព្រមព្រៀងធានាដោយបុគ្គល ដែលថាត្រូវតែលាយលក្ខអក្សរដើម្បីឲអាចដាក់ឲប្រតិបត្តិតាមបាន គឺកិច្ចព្រមព្រៀង ស្ដីពីប្រតិបត្តិ ឬអ្នកគ្រប់គ្រងម្នាក់លើទ្រព្យសម្បត្តិរបស់បុគ្គលមួយ ដែលបានទទួលមរណភាពដើម្បីចេញសង នូវទ្រព្យសម្បត្តិពីមូលនិធិផ្ទាល់ខ្លូនរបស់ប្តតិបត្តិការឬអ្នកគ្រប់គ្រងនោះ។
និយមន័យ៖
ប្រតិបត្តិក: ឬអ្នកគ្រប់គ្រងលើទ្រព្យសម្បត្តិគឺជាបុគ្គលប្រមូលរក្សាទុក្ខនូវទ្រព្យសកម្មរបស់បុគ្គលម្នាក់ដែលបានស្លាប់ថ្មីៗយកទ្រព្យសកម្មទាំងនោះទៅចេញសងបំណុលរបស់បុគ្គលដែល បានទទួលមរណភាពនោះព្រមទាំងចែកចាយនូវអ្វីក៏ដោយដែលនៅសល់ឲទាយាទ(អ្នកទទួលមរតក) ទាំងឡាយតាមផ្លូវច្បាប់។
ជាទូទៅៈ ប្រតិបត្តិក: ដោយដោះស្រាយរបស់អ្នកដែលបន្សល់ទុកនូវមរតកសាន៏ ចំណែកឯអ្នគ្រប់គ្រងដោះស្រាយកិច្ចការទាំងឡាយរបស់អ្នកដែលស្លាប់ទៅដោយគ្មានមរតកសាន៏។ ដើម្បីសម្រូលដល់ការពភ្សាអត្តបទនេះនឹងនិយាយដល់តែប្រតិបត្តិក:ប៉ុណ្ណោះ ចាប់ពីចំណុចនេះ ទៅមុខ។
ប្រតិបត្តិក: តាមធម្មតា មិនត្រូវបានជាប់កាត្វកិច្ចឲចេញសងបំណុលនានារបស់ បុគ្គលដែលបានទទួលមរណភាពយកពីមូលនិធិផ្ទាល់ខ្លូនរបស់ប្រតិបត្តិក:នោះឡើយ។
ដូចេ្នះ ការសន្យាមួយដែលថានឹងចេញសងបំណុលនានាលើទ្រព្យសម្បត្តិ ពីមូលនិធិ របស់ប្រតិបត្តិក: នោះគឺកិច្ចព្រមព្រៀងមួយប្រែក្លាយទៅជាការទទួលខុសត្រូវលើបំនុលធានារបស់ បុគ្គលម្នាក់ផ្សេងទៀត គឺជាកិច្ចសន្យាធានាដោយបុគ្គល ។
ហេតុដូច្នេះហើយកិច្ចព្រមព្រៀងមួយបែបនេះក៏ដូចជាកិច្ចសន្យាធានាទាំងឡាយដ៏ទៃ ទៀតដែរ ជាទូទៅ ត្រូវតែជាលាយលក្ខអក្សដើម្បីឲអាចដាក់ឲប្រតិបត្តិតាមបាន។ តាម ច្បាប់ព្យា យាមរារាំងដើមបំណុលមិនឲដាក់ការទទួលខុសត្រូវដោយផ្ទាល់ខ្លួនទៅលើប្រតិបត្តិក:ក្នុងការសងបំនុលនៃព្រទ្យសម្បត្តិនោះទេ។ វាក៏បានធ្វើឲប្រតិបត្តិក:ធានាគិតគូរដោយប្រុងប្រយ័ត្នផងដែរមុន និង ពួកគេព្រមព្រៀងចេញសងបំនុលទាំងឡាយបែបនេះពីមូលនិធិផ្ទល់ខ្លួនរបស់ពួកគេ ។
ព្រះរាជាណាចក្រកម្ពុជា
ជ ាតិ សាសនា ព្រះមហាក្សត្រ
កិច្ចសន្យាធានាបំណុល
ធ្វើនៅថ្ងៃទី០២ខែ០៣ឆ្នាំ២០១០
រវាង
ភាគីទទួលយកការដាក់ធានា : ធនាគារអេស៊ីលីដា ភីអិលស៊ី សាខាចោមចៅ តំណាងពេញច្បាប់ ដោយលោក ជា ប៊ុនថេង នាទីជា នាតយកធនាគា តទៅនេះហៅកាត់ភាគី «ក»
និង
ភាគីដាក់ធានា: ឈ្មោះ យ៉ង ចន្ទរ៉ា ភេទប្រុសថ្ងៃខែឆ្នាំកំណើត ២៣/០៧/១៩៨៧
សញ្ជាតិ ខ្មែរឯសារកំណត់អត្តសញ្ញាណ លិខិតបញ្ជាក់ លេខ ១២៨៨/០១០
ចុះថ្ងៃទី ០២/០៣/១០ចេញដោយ ចៅសង្កាត់ព្រែកប្រា
និងឈ្មោះ សាំង ចាន់ ភេទ ប្រុស សញ្ជាតិ ខ្មែរ ថ្ងៃខែឆ្នាំកំណើត១៦/០៥/១៩៨៨
ត្រូវជា ប្អូន ឯសារកំណត់អត្តសញ្ញាណ លិខិតបញ្ជាក់ លេខ ១២៨៨/០១០
ចុះថ្ងៃទី០២/០៣/១០ចេញដោយចៅសង្កាត់ព្រែកប្រា
ជា រូបវន្តបុគ្គល នីតិបុគ្គល ...............................................................
អាសយដ្ឋានបច្ចុប្បន្នៈ ផ្ទះលេខ ១៨៨ ក្រុមទី ១០៧ ផ្លូវលេខ៣៥៣ភូមិជ័យជំនះ
ឃុំ-សង្កាត់ស្រះស្រង់ ស្រុក-ខណ្ឌ មានជ័យ ខេត្ដក្រុង ភ្នំពេញ
តទៅនេះហៅកាត់ថាភាគី«ខ»
ភាគី«ក» និងភាគី«ខ»បានព្រមពៀងចុះកិច្ចសន្យាខ្ចីប្រាក់ដោយអនុវត្តតាមរាល់ប្រការ
ដូចខាងក្រោម ៖
ប្រការ ១ : អំពីលក្ខខណ្ឌរួម
លើមូលដា្ឋនៃសំណុំឯកសារឥណទាន ភាគី«ក» យល់ព្រមទទួលយកការដាក់ធានាហើយ
ភាគី«ខ»ក៏ព្រមដាក់ធានាដោយស្មគ្រ័ចិត្តអោយភាគី«ក» នូវចលនវត្ថុ ឬអចលនវត្ថុ
ដូចមានបញ្ជាក់ នៅក្នុងចំណុចខាងក្រោម ដើម្បីធានាបំណុល :
របស់ (យើង) ខ្ញុំផ្ទាល់
ធានាអោយឈ្មោះ......................................និង...................................................
ដូចមានរៀបរាប់ក្នុងតារាងខាងក្រោម ៖
ក-អចលនទ្រព្យដែលមានឯសារកម្មសិទ្ធិ
|
ប្រភេទទី ០១ |
ប្រភេទទី ០២ |
ប្រភេទលិខិតកម្មសិទ្ធិ |
លិខិតផ្ទេសិទ្ធិកាន់កាប់ដីធ្លី |
- |
ប្រភេទទ្រព្យ |
ដី និង ផ្ទះ |
ផ្ទះថ្មប្រកក្បឿង |
ទីតាំងទ្រព្យ |
ជ័យជំនះ |
ជ័យជំនះ |
ទំហំ |
៧៥០ ម២ |
៦ ម × ១២ ម |
លេខលិខិតកម្មសិទ្ធិ |
៣២៦១/០៧ បជ |
- |
កាលបរិច្ឆេទចេញលិខិត |
០៣ / ០៥ / ២០០៧ |
- |
សមត្ថកិច្ចចេញលិខិត |
ចៅសង្កាត់ព្រែកប្រា |
- |
ខ- ទ្រព្យសម្បត្តិផ្សេងៗទៀតដែលដាក់ធានាប្រាក់ខ្ចី...........................................................
...................................................................................................................................
គ- លក្ខខណ្ឌនៃការប្រគល់ទទួលលិខិតកម្មសិទ្ធិដាក់ធានា : ភាគី«ខ» បានយល់ព្រម និងតម្រូវអោយភាគី«ក» ទទួល និង ប្រគល់ លិខិតកម្មសិទ្ធិតាមលក្ខខណ្ឌ ៖
ម្នាក់ក្នុងចំណោមភាគី« ខ» ទាំងអស់គ្នានៃភាគី« ខ» មានតែឈ្មោះ.......................។
ម្នាក់ក្នុងចំណោមភាគីខ្ចី ទាំងអស់គ្នានៃភាគីខ្ចី ។
ប្រការ ២ : អំពីលក្ខខណ្ឌពិសេស
២.១- ភាគី«ខ»អះអាងថា ទ្រព្យសម្បត្តិដាក់ធានានេះពិតជាកម្មសិទ្ធិស្របច្បាប់របស់ខ្លួនឬក្រុម
ហ៊ុនដោយពុំមានពាក់ព័ន្ធនឹងបញ្ហាអ្វី ឬជនណាមួយដែលធ្វើឪ្យបាត់បង់កាតព្វកិច្ចជា
កម្មសិទ្ធិករឡើយ បើផ្ទុយពីនេះខ្លួន ឬក្រុមហ៊ុនហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់។
២.២- ភាគី«ខ» សន្យាដោយស្ម័គ្រចិត្តថា ធានាមិនចាត់វិធានការណាមូយ ដើម្បីអនុវត្តសិទ្ធិ
លើទ្រព្យដាក់ធានាដោយធ្វើការដោះដូរ លក់ ផ្ទេរ ឬដាក់ធានាអោយជនណាមួយឡើយ
ហើយសន្យាថែរក្សា ជុសជុល គ្របគ្រង់ អោយបានគង់វង្សល្អរហូតសងបំណុលរួច ទើបភាគី«ខ»មានសិទ្ធិពេញលេញលើកម្មសិទ្ធិឡើងវិញ ។
២.៣-ក្នុងករណីគ្មានលទ្ធភាពសងបំណុលតាមកិច្ចសន្យាខ្ចីប្រាក់ណាមួយភាគី«ខ»សុខចិត្ត
យល់ព្រមឪ្យភាគី«ក» ប្តឹងទៅអាជ្ញាធរសមត្ថកិច្ច ឬតុលាការរឹបអូសទ្រព្យសម្បត្តិ ដាក់
ធានាលក់ឡាយឡុង ដើម្បីទូទាត់សងបំណុលគ្រប់បំណុលទាំងអស់ដែលភាគី«ខ» បានខ្ចី
ពីភាគី«ក»រួមទាំងប្រាក់ដើម និងការប្រាក់ទាំងអស់អោយបានគ្រប់ចំនួន ។ករណីទឹកប្រាក់ ទូទាត់សងមិនទាន់គ្រប់ចំនួន ភាគី«ខ»ត្រូវបន្តកាតព្វសងបំណុលដែលនៅសល់បន្ថែម ទៀតរហូតទាល់តែគ្រប់ចំនួន ។
២-៤-ក្នុងករណីទ្រព្យដាក់ធានាត្រូវបានលក់ដោយប្រការណាមួយ ភាគី«ខ» សុខចិត្តយល់ព្រម
ទូទាត់គ្រប់បំណុលទាំងអស់ដែលធានាដោយទ្រព្យនេះ ឪ្យភាគី«ក» រួមទាំងប្រាក់ដើម និង
ការប្រាក់ទាំងអស់អោយបានគ្រប់ចំនួន ។
ប្រការ ៣ : អំពីលក្ខខណ្ឌអវសាន
ភាគី«ក» និងភាគី«ខ» សន្យាគោរពយ៉ាងម៉ឺងមាត់តាមរាល់ប្រការនៃ ខ សន្យា
នានាខាងលើ។ក្នុងករណីមានការអនុវត្តផ្ទុយ ឬដោយរំលោភលើសលក្ខខណ្ឌណាមួយ
នៃកិច្ចសន្យានេះ ភាគីដែលល្មើសត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ។
រាលសោហ៊ុយចំណាយក្នុងការដោះស្រាយលើវិវាទជាបន្ទុករបស់ភាគីរំលោភបំពានលើ
កិច្ចសន្យា។ កិច្ចសន្យានេះមានប្រសិទ្ធិភាពចាប់ពីថ្ងៃចុះហត្ថលេខា និងផ្ដិតមេដៃតទៅ ។
កិច្ចសន្យានេះត្រូវបានធ្វើឡើងជា ៣ច្បាប់ (១ច្បាប់ដើមជាភាសាខ្មែរ និង២ច្បាប់ថតចម្លង)
ដើម្បីតម្កល់ទុកនៅ
ភាគី«ក» …………………………………………………………………..០១ច្បាប់ដើម
ភាគី«ខ» ……………………………………………………………..០១ច្បាប់ថតចម្លង
ការិយាល័យកណ្ដាលធនាគារអេស៊ីលីដា ភីអិលស៊ី..........០១ច្បាប់ថតចម្លង
ស ្នាមមេដៃស្ដាំភាគី«ខ» តំណាងភាគី«ក»
ហត្ថលេខា និងត្រា
Cheabuntheng
ឈ្មោះ យ៉ង ចន្ទរ៉ា ឈ្មោះ សាំង ចាន់
ស្នាមមេដៃសាក្សី ឈ្មោះ ជា ប៊ុនថេង
ឈ្មោះ សាយ វិសាល
លេខ ១២៨៨/០៩០
បានឃើញ និងបញ្ជាក់ថា “សេចក្តីបញ្ជាក់
របស់លោកមេភូមិ ជ័យជំនះ
ខាងលើនេះពិតប្រាកដមែន ។
ថ្ងៃទី០២ខែ ០៣ ឆ្នាំ ២០១០
មេឃុំ. ចៅសង្កាត់ ព្រែកប្រា
ហត្ថលេខា និងត្រា
Keotheaby
ឈ្មោះ កែវ ធានី
បានឃើញ និងបញ្ជាក់ថា ៖
ស្នាមមេដៃស្តាំខាងលើនេះពិតជារបស់ភាគី
«ច»ពិតប្រាកដមែន ។ ទ្រព្យសម្បតិ្តដូចខាង
លើពុំមានពាក់ព័ន្ធនឹងបញ្ហាអ្វិឡើយ ហើយ
ភាគី«ខ»បានយល់ព្រមដាក់ធានាឲធានាគារ
អេស៊ីលីដា ភីអិលស៊ី បិតប្រាកដមែន ។
ថៃ្ងទី០២ខែ០៣ឆ្នាំ ២០១០
មេភូមិ ជ័យជំនះ
ហត្ថលិខា និងត្រា
Vanachantholl
ឈ្មោះ វណ្ណា ចាន់ធុល
រៀបរៀងដោយក្រុមនិសិត្សជ់ំនាន់ទី១៨ក្រុម៤៧ជំនាញ គ្រប់គ្រង Page 9